នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុង ចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ទាំងបី ក្នុងក្រុងដូនកែវ នៅសាលប្រជុំសាលាក្រុងដូនដែវ ខេត្តតាកែវ។ ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕